រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឃី វុធ អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានដឹកនាំមន្ត្រី ចូលរួមសហការជាមួយសាខា ក.ប.ប.ខេត្តកោះកុង ចុះអនុវត្តសេចក្តីណែនាំលេខ២៧៣៣ ព.ណ .អ .កបប ចុះថ្ងៃទី៣ កញ្ញា ឆ្នាំ២០២០ របស់ក្រសួងពាណិជ្ជកម្ម ស្តីពីការដាក់ចេញនូវវិធានការចំពោះម៉្សៅទឹកដោះគោម៉ាក Nutrilatt

លោក ឃី វុធ អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានដឹកនាំមន្ត្រី ចូលរួមសហការជាមួយសាខា ក.ប.ប.ខេត្តកោះកុង ចុះអនុវត្តសេចក្តីណែនាំលេខ២៧៣៣ ព.ណ .អ .កបប ចុះថ្ងៃទី៣ កញ្ញា ឆ្នាំ២០២០ របស់ក្រសួងពាណិជ្ជកម្ម ស្តីពីការដាក់ចេញនូវវិធានការចំពោះម៉្សៅទឹកដោះគោម៉ាក Nutrilatt ដែលមានលេខ B/N 487, 488, 536, 537, 538 និង 539 នៅតាមបណ្តាហាងទំនិញ និងឱសថស្ថាន ក្នុងក្រុងខេមរភូមិន្ទ។ ជាលទ្ធផល ក្រុមការងារ បានរកឃើញផលិតផលម៉ាក Nutrilatt មានដាក់លក់ នៅហាងទំនិញមួយចំនួន ក៏ប៉ុន្តែមិនបានរកឃើញផលិតផលមានលេខB/N ខាងលេីនេះទេ។ ហើយក្រុមការងារបានណែនាំអោយអាំជីវករផ្អាកការលក់ដូរផលិតផលNutrilatt មួយរយ:រហូតមានការណែនាំជាថ្មី។

អត្ថបទទាក់ទង