រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ប្រចាំខេត្តកោះកុង បានរៀបចំវេទិកាអ្នកពាក់ព័ន្ធចម្រុះ សំរាប់បណ្តុំអាជីវកម្មចេក ស្ថិតក្នុងឃុំឬស្សជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ប្រចាំខេត្តកោះកុង បានរៀបចំវេទិកាអ្នកពាក់ព័ន្ធចម្រុះ សំរាប់បណ្តុំអាជីវកម្មចេក ស្ថិតក្នុងឃុំឬស្សជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។
វេទិកាអ្នកពាក់ព័ន្ធចម្រុះនេះរៀបចំដោយក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំស្រុកថ្មបាំង ព្រមទាំងចូលរួមរៀបចំសម្របសម្រួលដោយក្រុមទីប្រឹក្សាអនុកម្មវិធី ASPIRE ខេត្តកោះកុង ក្រុមការងារអនុកម្មវិធី ASPIRE ប្រចាំខេត្ត ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំថ្មបាំង គណៈកម្មការគ្រប់គ្រងបណ្តុំ សមាជិកបណ្តុំ តំណាងអ្នកលក់ធាតុចូល និងតំណាងអ្នកប្រមូលទិញ សរុបចំនួន ១៨ នាក់ ស្រី ០៨ នាក់។
ជាលទ្ធផលអង្គពិធីបានពិភាក្សាយ៉ាងផុលផុសអំពីតម្រូវការរបស់អ្នកប្រមូលទិញ លក្ខណ្ឌក្នុងការប្រមូលទិញ លទ្ធភាពផលិតរបស់សមាជិកបណ្តុំ បញ្ហាជួបប្រទះក្នុងការដាំដុះ និងសំណូមពរ។ ក្នុងនោះបញ្ហាជួបប្រទះដែលកើតមានឡើងសំរាប់កសិករផលិតមានដូចជា ១). កង្វះសម្ភារៈ ២). កង្វះបច្ចេកទេសក្នុងការដាំដុះ ៣). កង្វះពូជ។
អ្នកទទួលទិញក៏ជួបនូវបញ្ហាផងដែរដូចជា ១). ខ្វះដើមទុនពង្រីកអាជីវកម្ម ២). កសិករទិញជម្ពាក់ច្រើន។
សមាជិកអង្គពិធីក៏បានលើកឡើងពីសំណូមពរអោយគ្នាទៅវិញទៅមករួមមាន ១). ស្នើអោយកសិករពង្រីកការដាំដុះដើម្បីផ្គត់ផ្គង់អោយបានទៀតទាត់ ២).ស្នើសុំអោយកម្មវិធីគាំទ្រសម្ភារៈ បណ្តុះបណ្តាលបច្ចេកទេស ការផ្តល់ពូជ និងការចុះបង្វឹកបន្ថែម ៣). ផ្តល់តម្លៃអោយបានសមស្រប និងដោយមានកិច្ចព្រមព្រៀងរវាងគ្នាក្នុងការផ្គត់ផ្គង់ និងទទួលទិញច្បាស់លាស់។
បញ្ហាជួបប្រទះ និងសំណូមពរទាំងនេះ ត្រូវបានសម្របសម្រួល និងពិភាក្សាគ្នា ដោយជម្រុញសមាជិកបណ្តុំ រៀនចំធ្វើផែនការរួមគ្នាជាដៃគូយុទ្ធសាស្ត្រ ជាពិសេសបង្កើតអោយមានកិច្ចសន្យាផ្គត់ផ្គង់ និងទទួលទិញច្បាស់លាស់ ក្នុងលក្ខខណ្ឌបច្ចេកទេស និងតម្លៃមួយសមរម្យ។
សម្រាប់ទិសដៅបន្ត៖
១. ណែនាំសមាជិកបណ្តុំចេះបំពេញផែនការអាជីវកម្ម
២. គាំទ្របច្ចេកទេស និងសម្ភារៈដល់សមាជិកបណ្តុំ
វេទិកាត្រូវបានបញ្ចប់នៅម៉ោង ១១:០០ ថ្ងៃត្រង់ ក្នុងបរិយាកាសសប្បាយរីករាយ។

អត្ថបទទាក់ទង