រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

#ឆ្នេរពាមក្រសោប សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ស្ថិតក្នុងភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានចម្ងាយប្រមាណ ៧ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ អាចធ្វើដំណើរទៅកាន់តំបន់នេះ ដោយចំណាយពេលត្រឹមតែ ២០ ទៅ ២៥ នាទីប៉ុណ្ណោះ។

ឆ្នេរពាមក្រសោប

សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ស្ថិតក្នុងភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានចម្ងាយប្រមាណ ៧ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ អាចធ្វើដំណើរទៅកាន់តំបន់នេះ ដោយចំណាយពេលត្រឹមតែ ២០ ទៅ ២៥ នាទីប៉ុណ្ណោះ ។ សហគមន៍ តំបន់ការពារធម្មជាតិ ពាមក្រសោប គឺជាតំបន់ទេសចរណ៍ដ៏សំខាន់ និងទាក់ទាញបំផុតរបស់ខេត្តកោះកុង តំបន់នេះបានទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ បានរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ដោយសារតំបន់នេះមានសក្ដានុពលទេសចរណ៍សំខាន់ដូចជា៖
១/មានប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះគ្រប់ប្រភេទ ជាជម្រកសត្វក្នុងទឹក និងសត្វស្លាប
២/មានកន្លែងចិញ្ចឹមត្រី និងខ្យង ច្រើនប្រភេទ នៅក្នុងព្រៃកោងកាង
៣/មានអណ្ដូងបូរាណ ដែលមានទឹកសាប អាចអោយប្រជាជនប្រើប្រាស់បានគ្រប់រដូវ
៤/មានស្ពានបេតុងប្រវែង ៦៦៦ ម៉ែត្រ សម្រាប់ដើរទស្សនាកម្សាន្ត ក្នុងព្រៃកោងកាង
៥/មានស្ពានយោល ប្រវែង ៥០.២ ម៉ែត្រសម្រាប់ភ្ញៀវដើរឆ្លងកាត់ ទស្សនា ទេសភាពដងព្រែង
៦/មានប៉ម ដែលមានកម្ពស់រហូតដល់ ១៧ ម៉ែត្រ អោយភ្ញៀវឡើង ហើយអាចទស្សនាទេសភាពដ៏ខៀវស្រងាត់ នៃព្រៃកោងកាង ព្រែក និងសមុទ្រផងដែរ
៧/មានសត្វផ្សោតសមុទ្រ៕

អត្ថបទទាក់ទង