រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយអង្គការ Save the Children និងអង្គការ IDE និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកស្រែអំបិល ចុះបើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្តីពីបច្ចេកទេសដាំដុះដំណាំត្រសក់ទ្រើងជាលក្ខណៈអាជីវកម្មបានចំនួន ០១ វគ្គ និងចុះជួយរៀបចំប្រព័ន្ធស្រោចស្រពទឹក ០១ កន្លែង។

លោក ចាន់ វ៉ុន ប្រធានការិយាល័យវិស្វកម្មកសិកម្ម និងលោក សឹង លី អនុប្រធានទទួលបន្ទុករួមការិយាល័យផ្សព្វផ្សាយកសិកម្ម បានសហការជាមួយអង្គការ Save the Children និងអង្គការ IDE និងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកស្រែអំបិល ចុះបើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្តីពីបច្ចេកទេសដាំដុះដំណាំត្រសក់ទ្រើងជាលក្ខណៈអាជីវកម្មបានចំនួន ០១ វគ្គ និងចុះជួយរៀបចំប្រព័ន្ធស្រោចស្រពទឹក ០១ កន្លែង។ ពេលព្រឹក បើកវគ្គបណ្តុះបណ្តាលនៅភូមិបានទៀត ឃុំដងពែង ដែលមានអ្នកចូលរួមចំនួន ១៦ នាក់ ស្រី ០៧ នាក់ ក្នុងនោះកសិករចូលរួមចំនួន ១២ នាក់ ស្រី ០៧ នាក់ ជាលទ្ធផលប្រជាកសិករដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះយល់បាន ៧០% ពីបច្ចេកទេសនៃការដាំដុះដំណាំត្រសក់ទ្រើងជាលក្ខណៈអាជីវកម្ម ហើយពួកគាត់ចង់ដាំ ៤០%។ ពេលល្ងាច ចុះជួយរៀបចំប្រព័ន្ធស្រោចស្រពទឹកតាមទ្រីបរបស់កសិករធ្វើ Demo ថ្មី នៅភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិល។

អត្ថបទទាក់ទង