រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

គណ:កម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រខេត្តកោះកុង បានរៀបចំកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០១៩ ដើម្បីពិនិត្យនូវវឌ្ឍនភាពរបស់គណ:កម្មការ

លោកស្រី ឈុន រ៉ាវុធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណ:កម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលខុសច្បាប់ ដើម្បីកាត់បន្ថយភាពក្រីក្រខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០១៩ ដើម្បីពិនិត្យនូវវឌ្ឍនភាពរបស់គណ:កម្មការ។ យោងតាមរបាយការណ៍ របស់គណ:កម្មការទទួលនូវលទ្ធផលផ្លែផ្កាជាច្រើនគួជាទីមោទន ទន្ទឹមនឹងនោះយើងក៍នៅមានបញ្ហាប្រឈមមួយចំនួនផងដែរ ទាមទាឲ្យមាន÷ ១-ជម្រុញការកែសម្រួលសមាសភាពបច្ចុប្បន្នភាពអនុគណកម្មការថ្នាក់ក្រុង ស្រុក ២-ជម្រុញការអនុវត្តក្នុងការចេញលិខិតអនុញ្ញាតបើក និងបន្តសុពលភាពសេវាសុខាភិបាលឯកជននៅតាមបណ្តាស្រុក ៣-បន្តការអប់រំផ្សព្ផ្សាយស្តីពីឱសថក្លែងក្លាយដែលត្រូវហាមឃាត់ ៤-កំណត់ទិសដៅមុខសញ្ញាក្នុងការចុះបង្រ្រាបកន្លែងលក់ឱសថខុសច្បាប់ និងសេវាសុខាភិបាលឯកជនខុសច្បាប់ថ្មីៗ ៦-ការចុះបង្រ្រាបកន្លែងលក់ឱសថខុសច្បាប់ និងសេវាសុខាភិបាលឯកជនខុសច្បាប់ថ្មីៗ ៧-លុបំបាត់ការធ្វើចរាចរណ៍ផលិតផលសុខាភិបាលខុសច្បាប់ និងសេវាឯកជនខុសច្បាប់ ដើម្បីសុខមាលភាព សុវត្ថិភាព និងដើម្បីកាត់បន្ថយភាពក្រីក្រខេត្តកោះកុង

អត្ថបទទាក់ទង