រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា រវាងលេខាធិការដ្ឋាន គ.អ.ឆ.ក ខេត្ត និងអង្គការ IUCN ស្តីពី “ការសិក្សាស្វែងយល់ពីវឌ្ឍនភាព យុទ្ធសាស្រ្ត និងផែនការអាទិភាពគ្រប់គ្រងធនធាន តំបន់ឆ្នេរតាមបែបសមាហរណកម្ម នៅខេត្តកោះកុង”។

លោក អ៊ុក ភ័ក្រ្តា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំពិភាក្សា រវាងលេខាធិការដ្ឋាន គ.អ.ឆ.ក ខេត្ត និងអង្គការ IUCN ស្តីពី “ការសិក្សាស្វែងយល់ពីវឌ្ឍនភាព យុទ្ធសាស្រ្ត និងផែនការអាទិភាពគ្រប់គ្រងធនធាន តំបន់ឆ្នេរតាមបែបសមាហរណកម្ម នៅខេត្តកោះកុង”។
លោកអភិបាលរងខេត្ត បានលើកឡើងថា តាងនាមរដ្ឋបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវគារវៈកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ពេជ្រ សេរីវឌ្ឍន៍ ទីប្រឹក្សាជាតិនៃគម្រោង និងលោក លូ វន្នី ប្រធានកម្មវិធីនៃអង្គការ IUCN ដែលបានចុះមកធ្វើការសិក្សាស្វែងយល់ពីវឌ្ឍនភាព យុទ្ធសាស្រ្ត និងផែនការអាទិភាពគ្រប់គ្រងធនធានតំបន់ឆ្នេរតាមបែបសមាហរណកម្ម នៅខេត្តកោះកុង។ សូមបញ្ជាក់ថា ក្នុងចំណោមឆ្នេរសមុទ្រប្រទេសកម្ពុជាដែល មានប្រវែងប្រហែល៤៤០គីឡូម៉ែត្រ ខេត្តកោះកុងត្រូវបានដឹងថាជាខេត្ត ដែលមានឆ្នេរវែងជាងគេគឺប្រហែល ២៣៧គីឡូម៉ែត្រ ដោយលាតសន្ធឹងចាប់ពីចំណុចចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ព្រំប្រទល់ជាប់នឹងខេត្តត្រាតប្រទេសថៃដល់ឃុំជ្រោយស្វាយ ស្រុកស្រែអំបិលព្រំប្រទល់ជាប់នឹងខេត្តព្រះសីហនុ។ ដៅយឡែកកោះ នៅក្នុងលម្ហសមុទ្រមាន២៣ និងកោះនៅក្នុងព្រែកមាន១២ សរុប៣៥កោះ។ ដើម្បីអនុវត្តគោលនយោបាយ និងការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយចីរភាពទាមទាឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពជំនាញ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ត្រូវមានចំណេះដឹងទាក់ទងនឹងគោលនយោបាយ និងឯកសារគតិយុត្តទៅលើការគ្រប់គ្រងតំបន់ឆ្នេរ សមុទ្រ និងចូលរួមសហការយ៉ាងពេញទំហឹងលើការគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបប្រសិទ្ធភាព។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន គ.អ.ឆ.ក រដ្ឋបាលខេត្តបានបោះពុមុ្ភនូវសៀវភៅ យុទ្ធសាស្ត្រតំបន់ឆ្នេរខេត្តកោះកុង ដែលមាន ចក្ខុវិស័យប្រែក្លាយ ខេត្តកោះកុងឲ្យទៅជាទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់ ដែលសំបូរទៅដោយធនធានធម្មជាតិ និងជីវចម្រុះ ដើម្បីធានាបាននូវ ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន៕

អត្ថបទទាក់ទង