រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង ៖ គ្រប់របាយការណ៍មុននឹងដាក់ឆ្លងថ្នាក់ដឹកនាំត្រូវពិនិត្យឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ។

លោក ស្រេង ហុង ៖ គ្រប់របាយការណ៍មុននឹងដាក់ឆ្លងថ្នាក់ដឹកនាំត្រូវពិនិត្យឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ

កោះកុង៖ នៅរៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ លោក ស្រេង ហុង អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២០ ជាមួយមន្ទីរ អង្គភាព ទីចាត់ ការ និងអង្គភាពចំណុះសាលាខេត្ត។

លោកអភិបាលរងខេត្ត បានស្នើអោយប្រធានមន្ទីរ អង្គភាព នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីទទួលបន្ទុកការងាររបាយការណ៍ យកចិត្តទុកដាក់ពិនិត្យលើរបាយការណ៍ប្រចាំខែសីហា និងទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០២០ អោយបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងកែសម្រួលយ៉ាងណាអោយបានសមស្របទៅនិងផែនការ និងស្ថានភាពជាក់ស្តែង ដោយផ្តោតទៅលើទិសដៅរួមរបស់មន្ទីរ អង្គភាព ទីចាត់ការរបស់ខ្លួន៕

អត្ថបទទាក់ទង