រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត សហការជាមួយអាជ្ញាធរស្រុក ឃុំ កំលាំងកងរាជអាវុធហត្ថខេត្ត ស្រុក ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក និងតំណាងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ខូអិលធីឌី ចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ពីគម្រោងសាងសង់រោងចក្រអគ្គិសនី ដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ និងចុះពិនិត្យទីតាំងប៉ះពាល់ជាក់ស្តែង រួមទាំងពិនិត្យគ្រឿងចក្ររបស់ក្រុមហ៊ុន ដែលជនមិនស្គាល់អត្តសញ្ញាណ បានវាយបំផ្លាញ ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។

ជាលទ្ធផល (១)ដំណើរការទូទាត់សំណង និងការឈូសឆាយ ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន (២)រក្សាកងកម្លាំងកងរាជអាវុធហត្ថចំនួន ១០នាក់ នៅលើទីតាំងដើម្បីរក្សាសុវត្ថិភាព ចំពោះភាគីពាក់ព័ន្ធ និង(៣)ក្រុមការងារអន្តរក្រសួង នឹងរៀបចំកិច្ចប្រជុំពិភាក្សាលម្អិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន។

អត្ថបទទាក់ទង