រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង

ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយផ្តោតលើរបៀបវារៈ ១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ៣-របាយការណ៍ស្ដីពីសកម្មភាពការងារ របស់គណៈអភិបាលគិតចាប់ពីថ្ងៃទី៨ ខែសីហារហូតដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ៣-របាយការណ៍លទ្ធផលការងារគិតចាប់ពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០១៩ របស់គណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារខេត្ត ៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ប្រចាំខែសីហាឆ្នាំ២០១៩ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង ៥-បញ្ហាផ្សេងៗ

អត្ថបទទាក់ទង