រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើគម្រោងគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន

រាជធានីភ្នំពេញ៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លើគម្រោងគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅក្រសួងបរិស្ថាន ដោយមានការចូលរួមពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តកោះកុង ដើម្បីសិក្សាលទ្ធភាពជួយគាំទ្រដល់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន តាមរយៈការអភិវឌ្ឍន៍សមត្ថភាព (Capacity Building) និងការលើកកម្ពស់ការយល់ដឹងជាសារធារណៈ (Public Awareness) ដោយមូលនិធិអន្តរជាតិ GIZ របស់ប្រទេសអាឡឺម៉ង់ ដោយផ្តោតសំខាន់ទៅលើវិធីសាស្ត្រ 3Rs (Reuse, Reduce, and Recycle) និងការគាំទ្រជាបច្ចេកវិទ្យាពីប្រទេសអាឡឺម៉ង់៕

អត្ថបទទាក់ទង