រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សំ សំអុល អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកកោះកុង បានចុះផ្សព្វផ្សាយ ស្តីពីទិវាអក្ខរកម្មជាតិ៨ កញ្ញា ក្រោមប្រធានបទ “អក្ខរកម្ម ជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត”  នៅថ្នាក់អក្ខកម្ម នៅភូមិ១  ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង

ស្រុកកោះកុង ៖ នៅថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៨:៣០ ព្រឹក លោក សំ សំអុល អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា និងលោកជា ភក្តី មន្ត្រីការិយាល័យ  បានចុះផ្សព្វផ្សាយ ស្តីពីទិវាអក្ខរកម្មជាតិ៨ កញ្ញា ក្រោមប្រធានបទ "អក្ខរកម្ម ជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត"  នៅថ្នាក់អក្ខកម្ម នៅភូមិ១  ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង និងពិនិត្យតាមដានលើការបើកដំណើរការសាលារៀនឡើងវិញក្នុងដំណាក់កាលទី២ នៅសាលាបឋមសិក្សាកោះកាពិ។​

អត្ថបទទាក់ទង