រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុកមណ្ឌលសីមា និងលោកស្រី លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងលោកស្រី បានដឹកនាំមន្រ្តីរាជការក្រោមឱវាទស្រុកមណ្ឌលសីមា ដាក់បិណ្ឌវេនទី១០ នៅវត្តសាគរាម (ហៅវត្តពាមក្រសោប)

ថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី លោក ប្រាក់ វិចិត្រ អភិបាលស្រុក និងលោកស្រី បានដឹកនាំសមាជិកក្រុមប្រឹក្សាស្រុក និងមន្រ្តីរាជការក្រោមឱវាទស្រុក ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកមណ្ឌលសីមា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ដាក់បិណ្ឌវេនទី១០ នៅវត្តសាគរាម (ហៅវត្តពាមក្រសោប) ស្ថិតនៅឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ។

អត្ថបទទាក់ទង