រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារថ្នាក់ស្រុក សហការ ជាមួយថ្នាក់ឃុំ លោក មេភូមិ ចម្លងគោ លោកមេភូមិថ្មស ប្រជាការពារ រួមទាំងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ៣២ នាក់ ស្រី ០៤ នាក់ ជួសជុលផ្លូវចំនួន ៣ កន្លែងស្ថិតនៅក្នុង ភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ

ក្រោមការយកចិត្តទុកដាក់ នឹងចង្អុលបង្ហាញរបស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងទទួលបានការបញ្ជាផ្ទាល់ពី លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានចាត់អោយ លោក ក្រូច បូរីសីហា អភិបាលរងទទួលបន្ទុកឃុំថ្មស ដឹកនាំក្រុមការងារថ្នាក់ស្រុក សហការជាមួយថ្នាក់ឃុំ លោក មេភូមិ ចម្លងគោ លោកមេភូមិ ថ្មស ប្រជាការពារ រួមទាំងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន ៣២ នាក់ ស្រី ០៤នាក់ ស្ថិតនៅចំណុចអូរតាលី រួមកម្លាំងសាមគ្គីគ្នាជួសជុលផ្លូវចំនួន ៣ កន្លែងស្ថិតនៅក្នុង ភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ប្រកបដោយភាពជោគជ័យ នឹងភាពសប្បាយរីករាយ

អត្ថបទទាក់ទង