រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ”

លោកឧត្តមសេនីយ៍ទោ សុខសុវត្តិ ទុម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ"។

ក្នុងឱកាសខួបសោយព្រះទិវង្គត គម្រប់៨ឆ្នាំ ទូលព្រះបង្គំសូមថ្វាយព្រះរាជមហាកុសល ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមស្តេចយាងសោយសុខក្នុងឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

ព្រះរាជគំរូវីរភាពដ៏អង់អាចក្លាហាន និងព្រះរាជគុណូបការៈដ៏ធំធេងរបស់ព្រះអង្គចំពោះប្រជាជាតិ និងមាតុភូមិ ទូលព្រះបង្គំ យើងខ្ញុំ កូនចៅប្រជានុរាស្រ្តគ្រប់រូបតែងតែចង់ចាំទុកក្នុងក្រអៅបេះដូងជានិច្ចលុះអំណេះតរៀងទៅ។

អត្ថបទទាក់ទង