រដ្ឋបាលសាលាស្រុកបូទុមសាគរ បានរៀបចំកិច្ចប្រជុំពិភាក្សា លើឯកសារសំណង់ និងលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យពុំទាន់ចុះបញ្ជី នៅក្នុងមូលដ្ឋាន ស្រុកបូទុមសាគរ ក្រោម អធិបតីភាព លោក ហាក់ ឡេង អភិបាលនៃគណៈអភិបាលស្រុកបូទុមសាគរ ដោយមានការចូលរួមពី គណៈអភិបាល នាយករងរដ្ឋបាល លោកប្រធាន អនុប្រធាន ការិយាល័យជំនាញដែលពាក់ព័ន្ធ មេឃុំ ស្មៀន មេភូមិ សរុបចំនួន ៤០ នាក់ ស្រី ០២ នាក់














