រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ទិវាមនុស្សចាស់ ០១ តុលា ឆ្នាំ២០១៩ ក្រោមប្រធានបទ “គាំទ្រសុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៍សំខាន់ ក្នុងការអនុវត្តប្រព័ន្ធគាំទ្រសុខុមាលភាពមនុស្សគ្រាប់វ័យ ក្នុងសង្គមជាតិនៅកម្ពុជា”

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានកិត្តិយសអនុគណ:កម្មាធិការ ដើម្បីមនុស្សចាស់ខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងទិវាមនុស្សចាស់០១ តុលា ឆ្នាំ២០១៩ ក្រោមប្រធានបទ"គាំទ្រសុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៍សំខាន់ ក្នុងការអនុវត្តប្រព័ន្ធគាំទ្រសុខុមាលភាពមនុស្សគ្រាប់វ័យ ក្នុងសង្គមជាតិនៅកម្ពុជា" ដែលប្រព្រឹត្តទៅ នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា អំពើល្អនិងកាយវិការដ៏ល្អប្រពៃ ដែលខ្លួនយើងបានធ្វើទៅលើអ្នកដទៃ ជាពិសេសជួយមនុស្សចាស់ជរា គឺប្រៀបដូចជាការជួយខ្លួនឯង ពីព្រោះកាយវិការដ៏ល្អប្រពៃ ដែលបានធ្វើចំពោះមនុស្សជំនាន់មុន គឺពិតជាបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ បានរៀនសូត្រនឹងត្រង់ត្រាប់តាមដែលយើងនឹងបានទទួលនូវភាពកក់ក្តៅ ពោពេញដោយក្តីសង្ឃឹមនិងជឿជាក់ថា កូនចៅជំនាន់ក្រោយនិងជួយទំនុកបម្រុងបានល្អដូចដែលយើងបានទំនុកបំរុងដល់មនុស្សចាស់ជំនាន់មុនដែរ។

អត្ថបទទាក់ទង