រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកអភិបាលស្រុកស្តីទី បានអញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋសម្រាកព្យបាលជម្ងឺ នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

លោក សុខ ភារម្យ អភិបាលស្រុកស្តីទី បានអញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋសម្រាកព្យបាលជម្ងឺនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ ដោយអ្នកជម្ងឺរូបនេះ បានធ្វើដំណើរពីភ្នំពេញ មកកំសាន្តនៅខេត្តកោះកុង ហើយពេលធ្វើដំណើរ មកដល់ទឹកដីស្រុកកោះកុង គាត់ក៏មានអាការៈមិនស្រួល ហើយក៍បានចូលព្យាបាល នៅមណ្ឌលសុខភាពត្រពាំងរូងលុះដល់ម៉ោង ០៤ និងសូន្យនាទី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ដោយសារអាការៈជំងឺគាត់មានភាពធ្ងន់ធ្ងរ ខាងមណ្ឌលសុខភាព បានបញ្ជូន គាត់ទៅមន្ទីពេទ្យបង្អែកខេត្ត កោះកុងដើម្បីទទួលការព្យាបាលបន្ត។ បច្ចុប្បន្នស្ថានភាពជំងឺគាត់បានធូរស្រាលល្អប្រសើហើយ ដោយសារ ខាងមណ្ឌលសុខភាព យកចិត្តទុកដាក់បញ្ជូនទាន់ពេលវេលា។

អត្ថបទទាក់ទង