រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ុន មករា អភិបាលរង នៃគណៈអភិបាលស្រុក និង លោក នួន ពន្លឺ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពផែនទីរដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធ ផែនទីប្រើប្រាស់ដី និងផែនទីតំបន់រសើបក្នុងឃុំស្រែអំបិល

ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលម៉ោង ៨:០០ នាទីព្រឹក លោកស្រី អ៊ុន មករា អភិបាលរង នៃគណៈអភិបាលស្រុក តំណាងលោកអភិបាលស្រុក និង លោក នួន ពន្លឺ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពិនិត្យផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពផែនទីរដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធ ផែនទីប្រើប្រាស់ដី និងផែនទីតំបន់រសើបក្នុងឃុំស្រែអំបិល នៅសាលប្រជុំសាលស្រុកស្រែអំបិល ខេត្តកោះកុង។ កិច្ចប្រជុំនេះ មានការចូលរួមពីក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង លោកប្រធានការិយាល័យ និងក្រុមការងារការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន លោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា លោកស្រីប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាបសង្គម លោកមេឃុំស្រែអំបិល លោក លោកស្រី មេភូមិ និងចាស់ព្រឹទ្ធាចារ្យទាំង ៧ ភូមិនៃឃុំស្រែអំបិល។ក្នុងកិច្ចប្រជុំនេះផងដែរ លោកស្រីអភិបាលរងស្រុក បានសំណូមពរ និងផ្ដាំផ្ញើរដល់លោក លោកស្រី ដែលមានវត្តមានក្នុងអង្គប្រជុំ សូមចូលរួមបង្ការ ការពារ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ និងជួយផ្សព្វផ្សាយអប់រំ ណែនាំ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ចូលរួមបង្ការ ការពារទប់ស្កាត់ ការីករាលដាលនៃជំងឺកូវីដ-១៩ នេះ និងអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អត្ថបទទាក់ទង