រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរពេទ្យខេត្តកោះកុងមានផ្តល់សេវាពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន ដោយគ្រូពេទ្យ និងឆ្មប ដែលមានបទពិសោធន៍ និងបានបណ្តុះបណ្តាលត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវ: និងរក្សាការសម្ងាត់ជូនអតិថិជនគ្រប់ៗរូប។

ស្រ្តីដែលមានអាយុចាប់ពី៣០ឆ្នាំឡើងទៅ និងឆ្លងកាត់ការរួមភេទ គួរទៅធ្វើការពិនិត្យសាវជ្រាវរកកោសិកាមហារីកមាត់ស្បូន ។ ការពិនិត្យសាវជ្រាវរកឃើញកោសិកាមហារីកមាត់ស្បូននៅដំណាក់កាលដំបូង ធ្វើឲ្យយើងអាចដឹង អាចគ្រប់គ្រង ថែទាំ និងព្យាបាលបានទាន់ពេលវេលា។
ការពិនិត្យសាវជ្រាវរកកោសិកាមហារីកមាត់ស្បូន មិនមានការឈឺចាប់ទេ ។
យោងលើឯកសារបណ្តុះបណ្តាលស្តីពី ការពិនិត្យស្រាវជ្រាវ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូនសម្រាប់មន្ទីពេទ្យ ឆ្នាំ២០២០ របស់ការិយាល័យប្រយុទ្ធនឹងជំងឺមិនឆ្លងរបស់នាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល បានបង្ហាញថា នៅប្រទេសដែលកំពុងមានការអភិវឌ្ឍន៍ទាប តួយ៉ាងដូចជានៅប្រទេសកម្ពុជាយើង ជំងឺមហារីកមាត់ស្បូនគឺជាជំងឺមហារីកទូទៅមួយចំពោះស្ត្រី ដែលមានអាស៊ីដង់ និងអត្រាមរណ:ភាពខ្ពស់ជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

ប្រភព៖មន្ទីរពេទ្យខេត្តកោះកុង

អត្ថបទទាក់ទង