រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការចុះពិនិត្យដំណើរការប្រឡងឆមាសទី២

លោកជេត វុទ្ធីប្រធានការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡង​ នៃមន្ទីរអប់រំ​ យុវជន​ និង​កីឡា​ ខេត្តកោះកុង​ បានចុះជួបគណៈនាយកដេីម្បីពិនិត្យ​ ដំណើរការប្រឡងឆមាសលេីកទី២ ថ្នាក់ទី៩​ ឆ្នាំសិក្សា​ ២០១៩-២០២០​នៅវិទ្យាល័យហ៊ុនសែនចំការលើនិងវិទ្យាល័យថ្មស ស្ថិតក្នុងស្រុកបុទុមសាគរខេត្តកោះកុង។ក្នុងឱកាសនោះក្រុមការងារបានផ្ដាំផ្ញើដល់លោកគ្រូអ្នកគ្រូនិងលោកនាយកទាំងអស់ថែរក្សាសុខភាព និងការពារជាប្រចាំដើម្បីចៀសផុតពីជំងឺកូវីដ១៩ ដោយរក្សាស្តង់ដាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក។ទន្ទឹមនឹងនោះក្រុមការងារបានសង្កត់ធ្ងន់ថាគុណភាពនៃការប្រឡងនៅតែពង្រឹង និងរក្សាដូចមុនព្រឹត្តិការណ៍ផ្ទុះជំងឺកូវីដ១៩ដដែល ព្រោះមន្ទីរមិនមានគោលការណ៍ណាអនុគ្រោះឬបន្ធូរបន្ថយវិញ្ញាសាឡើយក្នុងអំឡុងពេលពិភពលោកកំពុងប្រឈមនឹងជំងឺនេះ។

អត្ថបទទាក់ទង