រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ ទូច​ វុទ្ធី​ ប្រធានមន្ទីរ​​ បានទទួលជួបក្រុមហ៊ុនវៀតធេល​ ខេមបូឌា «មិត្តហ្វូន​» មកទំនាក់ទំនងការងារទាក់ទងនឹងវិស័យទូរគមនាគមន៍

លោក​ ទូច​ វុទ្ធី​ ប្រធានមន្ទីរ​ប្រៃសណីយ៍​និងទូរគមនាគមន៍​ខេត្តកោះកុង​ បានទទួលជួបក្រុមហ៊ុនវៀតធេល​ ខេមបូឌា «មិត្តហ្វូន​» មកទំនាក់ទំនងការងារទាក់ទងនឹងវិស័យទូរគមនាគមន៍​ និងការជួលទីតាំងបង្គោលអង់តែនទូរស័ព្ទដេីម្បីពង្រីកសេវាទូរស័ព្ទ​ និងអ៉ិនធឺណេតក្នុងខេត្ត​ នៅមន្ទីរ​ប្រៃសណីយ៍​និងទូរគមនាគមន៍​ខេត្ត​ ។ ឆ្លៀតក្នុងឱកាស​នេះដែរលោកប្រធានមន្ទីរក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនវៀតធេល​ ខេមបូឌា​ «មិត្ត​ហ្វូន»​ ដែលបានផ្តល់ជូននូវប្រព័ន្ធអ៉ិនធឺណេត​ ១០MB សម្រាប់ប្រេីប្រាស់​​ និងកន្លងមកតែងតែសហការបានយ៉ាងល្អជាមួយមន្ទីរផងដែរ ។

អត្ថបទទាក់ទង