រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ

លោកស្រី គ្រី សោភ័ណប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក អមដំណើ លោកលោក ស្រី អភិបាលរងស្រុក សមាជិកក្រុមប្រឹក្សា លោក នាយករងរដ្ឋបាល លោកលោកស្រី ប្រធានអនុប្រធាន ការិយាល័យ ចំណុះ និងជំនាញ ជុំវិញស្រុក មេបញ្ជាការមេបញ្ជាការរង កងកំលាំងទាំងបី លោកមេឃុំអណ្តូងទឹក អញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ពីទុក្ខ កង្វល់ បញ្ហា បញ្ហាប្រឈម សន្តិសុខសណ្តាប់ បញ្ហាអនាម័យសំរាម នឹងបានណែនាំ បងប្អូនប្រជាពលរដ្ឋ ក្នុងឃុំឲ្យចេះយល់ពី បញ្ហាអនាម័យ បរិស្ថាន ស្អាត ជុំវិញការរស់នៅប្រចាំថ្ងៃ ដោយមានអ្នកចូលរួម សរុប ១០៨ នាក់ ស្រី ៧៥ នាក់

អត្ថបទទាក់ទង