រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកអភិបាលរងស្រុកបូទុមសាគរ អាជ្ញាធរភូមិ ឃុំ បានធ្វើការជួសជុលផ្លូវគ្រួសក្រហម ក្នុងឃុំថ្មស

អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានសំណើទៅ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត កោះកុង និងចង្អុលបង្ហាញបញ្ជាផ្ទាល់ពីលោក ហាក់ ទ្បេង អភិបាលស្រុកបូទុមសាគរ បានចាត់អោយលោក ក្រូច បូរីសីហា អភិបាលរងស្រុក រួមអាជ្ញាធរភូមិ ឃុំ នឹងមានការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋចំនុះជើងវត្ត ចំនួន ១៨ នាក់ ក្នុងនោះដែរក៏មានការចូលរួមពីលោក កែវ ណារ៉ា ក្រុមប្រឹក្សាឃុំថ្មស បានជួយឧបត្ថម្ភគ្រឿងចក្រ និងដី ដើម្បីធ្វើការជួសជុលផ្លូវគ្រួសក្រហមក្នុងឃុំថ្មស ទីមួយ-ជួសជុលចាប់ពីគល់ស្ពានចម្លងគោ រហូតដល់វត្ត នឹងបានដាក់លូមួយកន្លែង ទីពីរ-ជួសជុលផ្លូវគ្រួសក្រហម នៅចំណុចអូរត្រជាក់ចិត្ត ស្ថិតក្នុងភូមិស្រែត្រាវ

អត្ថបទទាក់ទង