រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរទេសចរណ៍

សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំក្រុមការងារវាយតម្លៃស្តង់ដាសណ្ឋាគារបៃតងកម្ពុជា

ថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១ ក្រសួងទេសចរណ៍សហការជាមួយមន្ទីរទេសចរណ៍ខេត្តកោះកុង រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការរៀបចំក្រុមការងារវាយតម្លៃស្តង់ដាសណ្ឋាគារបៃតងកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម គឹម សេរីរដ្ឋ អគ្គលេខាធិការរង និងជាប្រធាននាយកដ្ឋានគ្រប់គ្រងសេវា...

ចំនួនភ្ញៀវទេសចរមកកម្សាន្ត និងស្នាក់នៅក្នុងឱកាសឆ្លងឆ្នាំសកល

រយៈពេល ០៣ថ្ងៃក្នុងឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ខេត្តកោះកុងទទួលបានភ្ញៀវទេសចរមកស្នាក់នៅ និងកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍ សរុបចំនួន ២៦,៣១៩នាក់ ក្នុងនោះភ្ញៀវបរទេសមានចំនួន ៧៤នាក់

សកម្មភាពចុះត្រួតពិនិត្យអាជីវកម្មទេសចរណ៍ក្នុងស្រុកគីរីសាគរ

ថ្ងៃទី ២៥ខែធ្នូ ឆ្នាំ២០២០មន្ត្រីមន្ទីរទេសចរណ៍ខេត្តកោះកុង បានសហការជាមួយមន្ត្រីសាលាស្រុកគីរីសាគរ ចុះត្រួតពិនិត្យអាជីវកម្មផ្ទះសំណាក់ និងបានណែនាំម្ចាស់ផ្ទះសំណាក់ ឱ្យអនុវត្តន៍វិធានការ ការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងជូនដំណឹងឱ្យពួកគ...

សកម្មភាពពិនិត្យទីតាំង ដែលនឹងត្រូវដំឡើងឡដុតសម្រាម

ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០មន្ទីរទេសចរណ៍បានសហការជាមួយអាជ្ញាធរឃុំពាមក្រសោប និងក្រុមហ៊ុនសុខអ៉ិនធីប្រាយ ចុះពិនិត្យទីតាំងលម្អិត សម្រាប់ដំឡើងឡដុតសម្រាមជូនដល់សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ដើម្បីជុំរុញការទុកដាក់សម្រាមក្នុងសហគមន៍អោយបានត្រឹមត្រូវ បើតាមប...

កិច្ចប្រជុំលើការអនុវត្តការងារ និងលើទិសដៅបន្ត

ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២០លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តដឹកនាំកិច្ចប្រជុំលើការអនុវត្តការងារ និងលើកទិសដៅបន្ត ជាពិសេសបន្តត្រួតពិនិត្យលើការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ នៅតាមបណ្តាអាជីវកម្មទេសចរណ៍ទូទាំងខេត្ត

ទឹកធ្លាក់ដំណាក់ក្បូន

ស្ថិតនៅចង្ងាយប្រមាណ ៤០គ.ម ពីក្រុងខេមរភូមិន្ទ លោកអ្នកអាចធ្វើដំណើរតាមផ្លូវបេតុងកាត់តាមទំបន់វារីអគ្គិសនីឬស្សីជ្រុំ។ លោកអ្នកអាចហែលទឹក និងស្ទូចត្រីលេងកម្សាន្ត។ https://goo.gl/maps/AwR7kbP7tMW9neLe9

សកម្មភាពផ្សព្វផ្សាយវិធានការបង្ការការចម្លងជម្ងឺកូវីដ-១៩

ថ្ងៃទី​ ០៧ ខែធ្នូ​ ឆ្នាំ២០២០មន្ត្រីមន្ទីរទេសចរណ៍ខេត្ត បានសហការជាមួយអាជ្ញាធរក្រុងខេមរភូមិន្ទ ចុះផ្សព្វផ្សាយសេក្តីណែនាំ ស្តីពីវិធានការបង្ការការចម្លងជម្ងឺកូវីដ-១៩ សម្រាប់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋាន បានសរុបចំនួន ៤កន្លែង

សូមចូលរួមទប់ស្កាត់ជម្ងឺកូវីដ-១៩

ក្រសួងទេសចរណ៍សូមធ្វើការក្រើនរំលឹកសាជាថ្មីដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់ទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្ត និងត្រូវរៀបចំតាមវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួន

សូមចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ជម្ងឺកូវីដ-១៩

ជម្រាបជូនដំណឹងដល់អាជីវករបម្រើសេវាកម្មទេសចរណ៍សូមចូលរួមទាំងអស់គ្នាក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ តាមគោលការណែនាំរបស់ក្រសួងសុខាភិបាល

សកម្មភាពចុះពិនិត្យទីតាំងដែលនឹងតម្លើង ឡដុតសម្រាម

ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២០ លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានអមដំណើរ ឯកឧត្តម សុខ សុគុណ អគ្គនាយករង និងជាអនុប្រធានចាត់ចែងគម្រោង ក្រសួងទេសចរណ៍ចុះត្រួតពិនិត្យទីតាំង សម្រាប់តម្លើង ឡដុតសម្រាម ស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាត...