រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី

ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធក្រុមទី២ ចុះវាស់វែង និងរកព្រំដីឡូតិ៍ជូនក្រុមប្រជាពលរដ្ឋ ៥៨៥ គ្រួសារ ស្ថិតនៅចំនុចC ភូមិជីខ ឃុំជីខ ស្រែអំបិល ខេត្តកោះកុង

ថ្ងៃពុធ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង បានចាត់ឲ្យក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្រុមទី២ ដឹកនំាដោយ លោក លឹម ជំាង អនុប្រធានក្រុម ចុះវាស់វែង ...

កិច្ចប្រជុំពិនិត្យតាមដានការងារ គណនេយ្យ​ ការងារសុរិយោដី និងការងារសំណង់

ថ្ងៃអង្គារ៥កើតខែផល្គុន ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង បានបើកកិច្ចប្រជុំស្តីពីការ​កិច្ចប្រជុំពិនិត្យតាមដានការងារ គណនេយ្យ​ ការងារសុរិយោដី និងការងារសំណង់ ដឹកនំាដោយ...

លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំ ដែនដី នគរូបនីយមក្ម សំណង់ និងសុរិយោដីខេត្តកោះកុង អបអរសាទរ និងគោរព ជូនពរសម្ដេចតេជោ ហ៊ុន សែន ចំពោះសមិទ្ធផលប្រវត្តិសាស្ត្រថ្មីនៃនយោបាយឈ្នះ-ឈ្នះ ដែលទទួលបានតំណក់ប្រេងលើកដំបូង

ក្នុងនាមថ្នាក់ដឹកនំា និងមន្រ្តីរាជការ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង ទំាងអស់ សូមសម្តែងការអបអរសាទ និងគោរពជូនពរជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះសមិទ្ធផលប្រវត្តិសាស្រ្តថ្ម...

ពិធីសែនក្រុងពាលីបុកគ្រឹះសាងសង់អគារថ្មី

ថ្ងៃសុក្រ១១កើត ខែបុស្ស ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង បានរៀបចំពិធី សែនក្រុងពាលីបុកគ្រឹះសាងសង់អគារថ្មី ដឹកនំាដោយ លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម...

លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង បានបរិច្ចាគថវិកាដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល កម្ពុជា

លោក រស់ វីរ៉ាវុធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង បានបរិច្ចាគថវិកា ចំនួន ១,០០០,០០០ រៀល(មួយលានរៀល) ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា

ចុះធ្វើអត្តសញ្ញាណកម្មអ្នកកាន់កាប់ និងដីស្ថិតនៅក្នុងទីតំាងដីទំហំ ៩ ៣០៦ ហិកតា ដែលរាជរដ្ឋាភិបាលបានកាត់ឆ្វៀលជូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តផ្លាស់ប្តូរលំនៅឋាន ចេញពីដីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Union Development Group.,Ltd. ស្ថិត នៅក្នុងភូមិសាស្រ្តស្រុកបូទុមសាគរ ខេត្តកោះកុង

ថ្ងៃព្រហស្បតិ៍១០កើត ខែបុស្ស ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង បានចុះធ្វើអត្តសញ្ញាណកម្មអ្នកកាន់កាប់ និងដីស្ថិតនៅក្នុងទីតំាងដីទំហំ ៩ ៣០៦ ហិកតា ដែលរាជរដ្ឋាភិបាលបានកាត់ឆ...

កិច្ចប្រជុំស្តីពីការគណនាផ្ទៃក្រឡាកម្រាលសំណង់ និងការផ្តល់ ប័ណ្ណ ប្រកបអាជីវកម្មក្រុមជាង

ថ្ងៃព្រហស្បតិ៍៣កើត ខែបុស្ស ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង បានរៀបចំកិច្ច ប្រជុំស្តីពីការគណនាផ្ទៃក្រឡាកម្រាលសំណង់ និងការផ្តល់ប័ណ្ណប្រកបអាជីវកម្មក្រុមជាង ដឹកនាំកិច្ច...

កិច្ចប្រជុំស្តីពីការត្រួតពិនិត្យការផ្តល់សេវាសំណង់

ថ្ងៃពុធ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង បានបើកកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការផ្តល់សេវាសំណង់ និងផ្សព្វផ្សាយប្រកាសស្តីពី បង្កើតក្រុមការងារអធិការកិច្ចស...

ក្រុមការងារត្រួតពិនិត្យគុណបច្ចេកទេស (QC) ចុះពិនិត្យលើក្បាលដី ដែលបាន វាស់វែងរួច នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

ថ្ងៃព្រហស្បតិ៍១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង បានចាត់ក្រុមការងារត្រួតពិនិត្យគុណភាព (QC) ដែលដឹកនំាដោយ លោក រុន សុវណ្ណា ប្រធានការិយាល័យសុរិយោដី ន...

ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្រុមទី១ បានសហការជាមួយអាជ្ញាធរដែនដី និង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះបោះ តំរុយផ្លូវទំហំ ៣០ម៉ែត្រ ចំណុចផ្លូវចំការដូង

ថ្ងៃចន្ទ១កើត ខែមិគសិរ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០២០ ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្រុមទី១ បានសហការជាមួយអាជ្ញាធរដែនដី និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះបោះតំរុយផ្លូវទំហំ ៣០ ម៉ែត្រ ចំណុចផ្លូវចំការដូង។