រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

វគ្គបណ្តុះបណ្តាល ស្តីពីបដិសណ្ឋារកិច្ចទេសចរណ៍ និងស្តង់ដាផ្ទះស្នាក់សហគមន៍

By មន្ទីរទេសចរណ៍View (71)

ថ្ងៃទី ០៥ ដល់ ០៧ ខែវិច្ឆិកា ឆ្នាំ២០២០
អង្គភាពសម្របសម្រួលគម្រោងក្រសួងទេសចរណ៍ បានសហការជាមួយមន្ទីរទេសចរណ៍ខេត្តកោះកុង បើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនិង ស្តង់ដាផ្ទះស្នាក់សហគមន៍
នៅសហគមន៍ការពារភ្នំទ័ពជាង ឃុំដងពែង ស្រុកស្រែអំបិល ក្រោមអធិបតីភាព ឯកឧត្តម សុខ សុគុណ អគ្គនាយករង និងជាប្រធានចាត់ចែងគម្រោងក្រសួងទេសចរណ៍ មានសិក្ខាកាមចូលរួមសរុប ៣២នាក់ ស្រី ២២នាក់ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ជួយជំរុញសមត្ថភាពដល់សមាជិកសេវាកម្ម ក្នុងការបដិសណ្ឋារកិច្ចភ្ញៀវទេសចរ ដែលមកសម្រាកកម្សាន្ត ក្នុងសហគមន៍ទ័ពជាង (ស្ទឹងពពក) ដើម្បីទាក់ទាញភ្ញៀវទេសចរអោយមកទស្សនាក្នុងសហគមន៍អោយបានកាន់តែច្រើន និងធានានូវសុខសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរ
ក្នុងសហគមន៍ការពារភ្នំទ័ពជាង មានសក្តានុពលទេសចរណ៍ដ៏ច្រើនសម្បូរបែប ដូចជា៖
-គេងតង់ទស្សនាស្ទឹងពពក
-ទឹកធ្លាក់ស្ទឹងពង្រូល
-ជិះទូកទស្សនាទេសភាពតាមដងព្រែក
-ទស្សនាសត្វព្រៃ វាលស្មៅព៌ណមាស និងទស្សនាភូមិប្រជាជន

Popular Service
លេខអគ្គិភ័យ016 717 129
017 448 348
លេខសង្គ្រោះគ្រោះថ្នាក់ចរារចរណ៍015 836 969
077​ 747 496
លេខទទួលព័ត៌មាន(ប៉ូលីស)0977780014
Related News

ក្រុងខេមរភូមិន្ទ

Email : info@kohnong.gov.kh

Phone Number : (+855)XX XXX XXX

© 2020

All Rights Reserved by Koh Kong Administration

Last update : 4 weeks ago