រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration

ជនបង្គាលព័ត៌មាន ឃុំជ្រោយប្រស់ ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់ និងការរៀបចំព័ត៌មានវិទ្យាក្នុងបណ្តាញសង្គម

ឃុំជ្រោយប្រស់៖ ព្រឹកថ្ងៃ អង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ យោងតាមការចាត់តាំងរបស់មេឃុំជ្រោយប្រស់ លោក សូសុខឡេង ជំនួយការហិរញ្ញវត្ថុ លោក ជិនអាយុទ្ធី ជំនួយការរដ្ឋបាលឃុំ ជាជនបង្គោលព័ត៌មានវិទ្យាឃុំជ្រោយប្រស់ បានចូលវគ្គបណ្តុះបណ្តាល  ស្តីពីការសរសេរ និងរៀបចំព័ត៌មានដល់ជនបង្គោលព័ត៌មានវិទ្យា  រដ្ឋបាលឃុំទាំង០៤ នៃស្រុកកោះកុង បានស្វែងយល់អំពីយន្តការ និងប្រព័ន្ធព័ត៌មានវិទ្យារបស់រដ្ឋបាលខេត្ត ក្រុមការងារមន្ត្រីបង្គោលព័ត៌មានវិទ្យា នៃរដ្ឋបាលស្រុកកោះកុង នឹងរៀបចំវគ្គបណ្តុះបណ្តាល អំពីការប្រើប្រាស់ និងការចូលរួមរៀបចំព័ត៌មាននៅក្នុងបណ្តាញសង្គមនានារួមមាន គេហទំព័រ ហ្វេសប៊ុក និងតេលេក្រាម ជាដើមជូនដល់មន្រ្តីទទួលបន្ទុកព័ត៌មានវិទ្យារដ្ឋបាលឃុំ នៅសាលប្រជុំសាលាស្រុកកោះកុង ។

Related Posts