រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព្រឹត្តិការណ៍

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ សហការជាមួយរដ្ឋបាលជលផលថ្នាក់កណ្តាល និងអាជ្ញាធរឃុំជ្រោយស្វាយ ចុះផ្សព្វផ្សាយពីសារ:សំខាន់នៃការអភិរក្សអណ្តើកសមុទ្រ និងសេះសមុទ្រ

ថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០   នាយផ្នែករដ្ឋបាលជលផលបូទុមសាគរ  សហការជាមួយរដ្ឋបាលជលផលថ្នាក់កណ្តាល និងអាជ្ញាធរឃុំជ្រោយស្វាយ  ចុះផ្សព្វផ្សាយពីសារ:សំខាន់នៃការអភិរក្សអណ្តើកសមុទ្រ និង...

លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានទទួលស្វាគមន៍គណ:ប្រតិភូ ពីទីស្តីការគណៈរដ្ឋមន្រ្តី ទីប្រឹក្សាគម្រោងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងគណ:ប្រតិភូរដ្ឋបាលខេត្ត ចុះទស្សនសិក្សា តំបន់ប្រវត្តិសាស្រ្តចេតីយ៍ឃុនឆាង តំបន់ទេសចរណ៍ឆ្នេរប៉ាក់ខ្លង និងជួបពិភ្សាជាមួយសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប

ថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា បានទទួលស្វាគមន៍គណ:ប្រតិភូ ពីទីស្តីការគណៈរដ្ឋមន្រ្តី ទីប្រឹក្សាគម្រោងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងគណ:ប្រតិភូរដ្ឋបាលខេត្ត...

កិច្ចពិគ្រោះការងារ ពីបញ្ហាការផ្តល់សេវារដ្ឋបាលមួយចំនួន ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ

លោក សោម សុធីរ ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង បានជួបពិគ្រោះការងារ ជាមួយលោកហេង ចាន់ថន ប្រធានអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត ពីបញ្ហាការផ្តល់សេវារដ្ឋបាលមួយចំនួន ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ដែលមានតម្រូវការ។

ពិធីសំណេះសំណាល និងថ្លែងអំណរគុណចំពោះ លោក ហង្ស ហេង និងភរិយា អាជីករលក់អង្ករ នៅភូមិព្រែកស្វាយ

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់ លោក ហង្ស ហេង និងភរិយា អាជីករលក់អង្ករ នៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ដែលបានជួយឧបត្ថម្ភ អង្ករចំនួន ២តោន និងថវិកាមួយចំនួន ដើម្បីចូលរួមចំណែ...

កិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍រយៈពេល ១០ខែ ឆ្នាំ២០២០ និងទិសដៅការងារបន្ត របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្ស បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍រយៈពេល ១០ខែ ឆ្នាំ២០២០ និងលើកទិសដៅការងារបន្ត របស់លេខាធិការដ្ឋាន នៃគណៈកម្មាធិ...

សហភាពសម្ព័ន្ធយុវជនកម្ពុជា ចែកអំណោយ ជូនប្រជាពលរដ្ឋក្រីក្រចំនួន ១៥០គ្រួសារ នៅវត្តគងឆា ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង បានចូលរួមជាមួយលោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្ដាលសហភាពសម្ព័ន្ធយុវជនកម្ពុជាទទួលបន្ទុកខេត្តកោះកុង និងក្រុមការងារ នាំយកអំណោយរបស់លោក ហ៊ុន ម៉ានី ប្រធ...

កិច្ចពិភាក្សាការងារ ជាមួយប្រតិភូ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងការកំណត់ទីតាំង២ នៅក្នុងខេត្តកោះកុង ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីតាំងចំនួន ១០០ នៃ”គម្រោងតេជោភូមិ១០០”

លោក ឃឹម ច័ន្ទឌី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយប្រតិភូ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្នុងការកំណត់ទីតាំង២ នៅក្នុងខេត្តកោះកុង ដើម្បីដាក់បញ្ចូលក្នុងបញ្ជីទីតាំងចំនួន ១០០ នៃ”គម្រោងតេជោភូមិ១០០”។ អភិបាលរងខេត្ត សូ...

គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពត្រពាំងរូង បើកកិច្ចប្រជុំ ប្រចាំត្រីមាសទី៣ ក្រោមការដឹកនាំដោយលោកស្រី អ៊ិន សុភី ប្រធានគណៈកម្មការ

ស្រុកកោះកុង៖ថ្ងៃព្រហស្បតិ៍ ៦ កើត ខែកត្តិក ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពត្រពាំងរូង បើកកិច្ចប្រជុំ ប្រចាំត្រីមាសទី៣ ក្រោមការដឹកនាំដោយលោកស្រី អ៊ិន សុភី ប្រធានគណៈកម្មការ សមាសភាពចូលរួម លោក...

លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ព្រមទាំង ឯកឧត្ដម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមដង្ហែរអង្គកឋិនទានសាមគ្គី ទៅកាន់វត្តសុវណ្ណតេជោ (ហៅវត្តភ្នំប្រជៀវ)

២២/១០/២០២០ វេលាម៉ោង ១២:៣០នាទីរសៀល ==========================   លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ព្រមទាំងឯកឧត្ដម លោកជំ...

រដ្ឋបាល​ឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ៤០ ឆ្នាំទី៣ អាណត្តី៤ ប្រចាំខែ តុលា ឆ្នាំ ២០២០ ក្រោមអធិបតីភាព លោក ឃៀង យិង ជាប្រធានក្រុមប្រឹក្សាឃុំ

២២/តុលា/២០២០ (០៨:៣០នាទីព្រឹក) ———————————————         រដ្ឋបាល​ឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ៤០ ឆ្ន...