រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ព័ត៌មានថ្មីៗ

លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល ដឹកនាំក្រុមការងារ ចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសព

​នៅ​ថ្ងៃ​ទី​៣០ ខែមករា​ ឆ្នាំ​២០២១ លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល ដឹកនាំក្រុមការងារស្រុក នាំយកគ្រឿងបរិភោគ និងថវិកាមួយចំនួន ចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសព នៅភូមិទឹកប៉ោង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

លោកស្រី ឡាយ ចាន់នាង ប្រធានគណៈកម្មាធិការ គ.ក.ស.ក ដឹកនាំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២១

​នៅ​ថ្ងៃ​ទី​២៨ ខែមករា​ ឆ្នាំ​២០២១ លោកស្រី ឡាយ ចាន់នាង ប្រធានគណៈកម្មាធិការ គ.ក.ស.ក ដឹកនាំកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក លោកស្រី សមាជិកគណៈកម្មាធិការ គ.ក.ស.ក នៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

សកម្មភាពប្រចាំថ្ងៃរបស់ក្រុមការងារចត្តាឡីស័កបានត្រួតពិនិត្យកំដៅជូនអ្នកបើកបររថយន្តដឹកទំនិញចេញ-ចូលតាមច្រកព្រំដែនអន្តរជាតិចាំយាម។

ក្រុមការងារចត្តាឡីស័កនៃមន្ទីរសុខាភិបាលខេត្តកោះកុង បានធ្វើការត្រួតពិនិត្យកំដៅជូនអ្នកបើកបររថយន្តដឹកទំនិញ និងអ្នកដំណើរជនជាតិខ្មែរចេញ-ចូលតាមច្រកព្រំដែនអន្តរជាតិចាំយាមព្រមជាមួយនឹងការបាញ់ថ្នាំសំលាប់មេរោគទៅលើរថយន្តផងដែរ។ ប្រភព: មន្ទីរសុខាភិបាលនៃរដ្ឋបាលខេ...

ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកយុវជនអាយុក្រោម ១៨ឆ្នាំ(U18)ប្រចាំឆ្នាំ ២០២០-២០២១ នៅខេត្តកែប

ក្រុមកីឡាករបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំ(U18)ខេត្តកោះកុងក្នុងឈុតសម្លៀកបំពាក់ពណ៌ស្លាទុំបានចូលរួមប្រកួតដណ្ដើមជើងឯកយុវជនU18នៅពហុកីឡដ្ឋានខេត្តកែប ដោយត្រូវប៉ះក្រុមកីឡាករបាល់ទាត់យុវជនU18របស់ខេត្តកែបសម្លៀកបំពាក់ពណ៌ខៀវ។ ក្នុងតង់ទី១ (៤៥នាទី)ដំបូងបានបញ្ចប់...

រដ្ឋបាលឃុំប៉ាក់ខ្លង សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ចុះផ្សព្វផ្សាយអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការការពារ ការរាតត្បាតពីជម្ងឺកូវិដ-១៩ ជូនប្រជាជន

ថ្ងៃអាទិត្យ ៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៨:៣០នាទីព្រឹក រដ្ឋបាលឃុំប៉ាក់ខ្លង សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ ចុះផ្សព្វផ្សាយអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព និង ផ្សព្វផ្សាយពីការការពារ ការរាតត្បាតពីជ...

លោក​ឧត្ដមសេនីយ៍​ត្រី​ ស​ សារ៉ាត​ ស្នងការ​រង​ផែនការ​ងារ​សេនា​ធិ​ការ​ ដឹក​នាំ​ក្រុម​ការងារ​ នាំយកអំណោយផ្ទាល់ខ្លួនរបស់លោក​ឧត្តមសេនីយ៍ទោ​ គង់​ មនោ​ ស្នងការនគរបាល​ខេត្ត​ ជួយកសាងប៉ុស្តិ៍នគរបាលរដ្ឋបាល​ និងតំឡើងដងទង់ជាតិ នៅប៉ុស្តិ៍​តាទៃលើ ស្រុកថ្មបាំង។

លោក​ឧត្ដមសេនីយ៍​ត្រី​ ស​ សារ៉ាត​ ស្នងការ​រង​ផែនការ​ងារ​សេនា​ធិ​ការ​ ដឹក​នាំ​ក្រុម​ការងារ​ នាំយកអំណោយផ្ទាល់ខ្លួនរបស់លោក​ឧត្តមសេនីយ៍ទោ​ គង់​ មនោ​ ស្នងការនគរបាល​ខេត្ត​ ជួយកសាងប៉ុស្តិ៍នគរបាលរដ្ឋបាល​ និងតំឡើងដងទង់ជាតិ នៅប៉ុស្តិ៍​តាទៃលើ ស្រុកថ្មបាំង។

លោកជំទាវ ឈី វ៉ា សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធាន ស.ស.យ.ក. វិស័យសាលាខេត្តកោះកុង ដែលបានជួយឧបត្ថម្ភសម្លៀកបំពាក់ និងសម្ភារកីឡា ដល់ក្រុម Good Friends FC

លោកជំទាវ ឈី វ៉ា សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធាន ស.ស.យ.ក. វិស័យសាលាខេត្តកោះកុង ដែលបានជួយឧបត្ថម្ភសម្លៀកបំពាក់ និងសម្ភារកីឡា ដល់ក្រុម Good Friends FC ដើម្បីចូលរួមការប្រកួតបាល់ទាត់មិត្តភាពនៅខត្តកោះកុង។

ប្រតិភូមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុងដឹកនាំក្រុមកីឡាករបាល់ទាត់យុវជនខេត្តកោះកុងចូលរួមប្រកួតជ្រើសរើសជើងឯកយុវជនអាយុក្រោម ១៨ឆ្នាំ (U18) ឆ្នាំ២០២០-២០២១នៅខេត្តកែប

លោក កៅ សាវ៉ា អនុប្រធានការិយាល័យ និងលោក មាស រិទ្ធី មន្ត្រីការិយាល័យ យុវជន និងកីឡាតំណាងប្រតិភូមន្ទីរអប់រំ យុវជន និងកីឡាខេត្តកោះកុង បានដឹកនាំកីឡាករបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំ(U18)ខេត្តកោះកុងចំនួន ១៦រូប ដើម្បីចូលរួមប្រកួតជាមួយកីឡាករយុវជនអាយុក្រោម ១...

លោក​វរសេនីយ៍ទោ​ កែវ​ បុរី​ អធិការងរនគរបាលស្រុកស្រែអំបិល ចូលរួមចំណែក​ បរិច្ចាគ​នូវ​ប្រាក់​បៀវត្ស​ ជូនដល់រាជរដ្ឋាភិបាល សម្រាប់ទិញវ៉ាក់សាំងចាក់ការពារជំងឺ Covid-19

នៅថ្ងៃទី​២៩ ខែមករា​ ឆ្នាំ​២០២១ លោក​វរសេនីយ៍ទោ​ កែវ​ បុរី​ អធិការងរនគរបាលស្រុក ស្រែអំបិល នៃស្នងការនគរបាល​ខេត្ត​កោះកុង​ បានចូលរួមចំណែក​ បរិច្ចាគ​នូវ​ប្រាក់​បៀវត្ស​ផ្ទាល់ខ្លួន​ ចំនួន ១២០,០០០​ រៀល​ (ដប់ពីរម៉ឺន​រៀល​)​ ក្នុង​មួយ​ខែ​ សម្រាប់​រយៈពេល​ ៦​ ខ...

លោក អៀវ កុសល បាននាំយក អាល់កុល ម៉ាស់ និងសម្ភារវាស់កំដៅ ទៅចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សា បឹងកាឆាង

ថ្ងៃសៅរ៍ ២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៧៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩:៣០នាទីព្រឹក លោក អៀវ កុសល និងលោក ទេស ស៊ីផាន ជំទប់ទី១ឃុំប៉ាក់ខ្លង បាននាំយក អាល់កុលចំនួន០៣ដប ម៉ាស់ចំនួន០៤ប្រអប់ និងសម្ភារវាស់កំដៅចំនួន០១ ទៅចែកជូនលោកគ្រូ អ្នកគ្រូ ...